khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ សមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នារសៀលថ្ងៃសៅរ៍ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ជាទីប្រឹក្សាជាន់ខ្ពស់សមាគមខ្មែរ-ចិនខេត្ត និងលោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ-ចិន ខេត្ត បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់សមាគមខ្មែរ-ចិនខេត្តបន្ទាយមានជ័យ។ មានរបៀបវរៈ
    ១-បូកសរុបលទ្ធផលការងាររបស់សាលារៀនផឺឆឹង ត្រីមាសទី១ និងទិសដៅត្រីមាសទី២ នៃឆ្នាំសិក្សា២០២៤-២០២៥
    ២-ពិភាក្សាអំពីការត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការនិងប្រធានសមាគមអាណត្តិទី៨
    ៣-ពិភាក្សាលើការបរិច្ឆេទ កម្មវិធីអបអរបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ប្រពៃណីចិន ។កម្មវិធីនេះមានការចូលរួមពី អនុប្រធាន សមាជិកសមាគម ព្រមទាំងនាយិកា នាយករង លោកគ្រូ អ្នកគ្រូជនជាតិខ្មែរ និងជនជាតិចិន ។ស្ថិតនៅសាលប្រជុំសមាគម ភូមិ ខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក